[ad_1]

ក្រុមស្រាវជ្រាវ​ជីវៈចម្រុះ​នៃ​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​ចាប់ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​វត្តមាន​សត្វ​ទោច​មកុដ​នៅក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែង​។គម្រោងរេដបូកតំបន់ការពារធម្មជាតិភាគខាងជើង NPL REDD+ Project

WCS និង​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ចាប់ផ្តើម​សិក្សា​ស្រាវជ្រាវ​អំពី​វត្តមាន​សត្វ​ទោច​មកុដ​នៅក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែង

ក្រុមស្រាវជ្រាវ​ជីវៈចម្រុះ​នៃ​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​ចាប់ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​វត្តមាន​សត្វ​ទោច​មកុដ​នៅក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។
យោងតាម​ការលើកឡើង​របស់​គម្រោង​រេដ​បូក​តំបន់​ការពារ​ធម្មជាតិ​ភាគខាងជើង NPL REDD+ Project កាលពី​ថ្ងៃទី​ ២២ ខែ​ធ្នូ​បាន​ឱ្យ​ដឹងថា ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​រយៈពេល ៦ ​ខែ​ក្នុង​គោលបំណង​អង្កេត​តាមដាន​អំពី​របាយ​ និង​ដង់ស៊ីតេ​ប្រភេទ​សត្វ​ទោច​មកុដ និង​រៀបចំ​ធ្វើ​ផែនការ​គ្រប់គ្រង​ការងារ​អភិរក្ស​បឋម​ ដើម្បី​ការពារ​ និង​អភិរក្ស​ប្រភេទ​សត្វ​នេះ​។
ប្រភព​ដដែល​បាន​បន្តថា ការសិក្សា​ស្រាវជ្រាវ​នេះ​ទទួល​បាន​ការគាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ US Fish & Wildlife Service​។
ទោចម្កុដ​ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ផុត​ពូជ​។ វា​មាន​វត្តមាន​នៅក្នុង​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ថៃ និង​ភាគ​និរតី​នៃ​ប្រទេស​ឡាវ​។
អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ខែវិច្ឆិកា​ថា កម្ពុជា​មាន​សត្វ​ទោច​មកុដ​ច្រើន​ជាងគេ ដែលជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ខណៈ​សត្វ​ទោចមកុដ​នៅ​ទូទាំង​ពិភពលោក​មាន​ប្រមាណ​ជាង ៦៥ ០០០ ក្បាល ហើយ​ដែល​កម្ពុជា​មាន​សត្វ​ទោច​ប្រភេទ​នេះ​ប្រមាណ ៣៥ ០០០ ក្បាល កំពុង​រស់នៅ​។
លោក​ថា តាម​ការប៉ាន់ស្មាន​របស់​អង្គការ IUCN ទោច​មកុដ​នៅ​ទូទាំង​ពិភពលោក​មាន​ប្រមាណ​ជាង ៦៥ ០០០ ក្បាល​។ ក្នុងនោះ​កម្ពុជា​ត្រូវបាន​គេ​ជឿថា មាន​វត្តមាន​ទោច​មកុដ​ច្រើនជាងគេ គឺ​មាន​ចំនួន​ប្រមាណ ៣៥ ០០០ ក្បាល ដែល​កំពុង​រស់នៅក្នុង​តំបន់​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង​ក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា ជាពិសេស​តំបន់​ជួរ​ភ្នំក្រវាញ​។
នៅ​ភាគ​ខាងកើត​ប្រទេស​ថៃ​មាន​សត្វ​ប្រភេទ​នេះ​ប្រមាណ ៣០ ០០០ ក្បាល និង​នៅ​ខាងត្បូង​ឆៀង​ខាងលិច​នៃ​ប្រទេស​ឡាវ មាន​វត្តមាន​ទោច​មកុដ​តិចតួច​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក នេត្រ ភក្ត្រា​៕

[ad_2]

Source link