[ad_1]
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិបញ្ចូលក្របខ័ណ្ឌពលទាហានថ្មីក្នុងកងយោធពលខេមរភូមិន្ទចំនួន៣៤៣នាក់សម្រាប់បំពេញក្របខ័ណ្ឌឲ្យកងឯកភាពចំណុះបញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋាន ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១១៣សសរ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។បញ្ជាការដ្ឋានអង្គរក្សបច្ចុប្បន្នត្រូវបានដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០០០៤៤៤ ជាមេបញ្ជាការ និងមានមេបញ្ជាការរងជាច្រើននាក់ទៀតដែលក្នុងនោះក៏មានឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០៣៣៨៨៣ និងត្រូវជាកូនប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ជាមេបញ្ជាការរងផងដែរ ៕
[ad_2]
Source link
Leave A Comment