[ad_1]

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ប្រាកដជា​ស្គាល់​ច្បាស់​ហើយ​ឈ្មោះ អា​ជី អ្នកលក់​អន​ឡាញ​ដ៏​ល្បី​មួយ​រូប​នោះ នៅ​វេលា​ម៉ោង​ជិត​៨​យប់ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១​នេះ នាង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ប៉ះ​គ្នា​រវាង​រថយន្ត​និង​រថយន្ត ស្ថិត​មុខ​បុរី​អ័​រ​គី​ដេ នៅ​លើ​បណ្តោយ​ផ្លូវ ២០០៤ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្តស៊េរីទំនើប Sport ម៉ាក The McLaren 720S ពាក់​ស្លាក​លេខ​កម្ពុជា AHGI 9899 អ្នកបើកបរ​ដោយ​ឈ្មោះ តេ​ង ស៊ី​ណាត អាយុ​២៣​ឆ្នាំ ដែល​មហាជន​ស្គាល់​ថា អា​ជី AhGi Leader បាន​ប៉ះ​ជាមួយ​រថយន្ត​ម៉ាក Ford ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2BB-5295 បើកបរ​ដោយ​ស្ត្រី​ម្នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។ក្រោយ​កើតហេតុ ដោយសារ​ភាគី​ទាំង​២ ដោះស្រាយ​មិន​ត្រូវរ៉ូវ​គ្នា ទាមទារ​យក​ត្រូវ​រៀង​ៗ​ខ្លួន អស់​រយៈពេល​​២​ម៉ោង ទើប​ទុក​ឲ្យ​សមត្ថកិច្ច​ធ្វើការ​វាស់វែង ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់ ៕

[ad_2]

Source link