[ad_1]

នៅព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២១នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេស ប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ នៅសៀមរាប មានសិស្សសរុប ៨,៨៣២នាក់ មានឈ្មោះប្រឡង។
នៅខេត្តសៀមរាបតាមមណ្ឌលប្រឡងសរុប ១២មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១២។ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត និងមន្រ្តីមកពីក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការបើកវិញ្ញាសារប្រឡងតាមមណ្ឌលនានា ដែលបង្ហាញពីការចាប់ផ្តើមនៃការប្រឡងនេះ។

តាមការបញ្ជាក់របស់មន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្ត ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២០-២០២១ នេះ មានចែកចេញជា ១២មណ្ឌលប្រឡង មាន ៣៥៧បន្ទប់ ដែលមានសិស្សប្រឡងសរុប ៨,៨៣២នាក់ ស្រី៥ពាន់៣៨នាក់ ក្នុងនោះវិទ្យាសាស្ត្រពិត មាន៤មណ្ឌល មាន១១២បន្ទប់ ចំនួន២ពាន់៧៥៦ នាក់ ស្រី ១ពាន់៧៧១នាក់ និង វិទ្យាសាស្ត្រសង្គមមាន៨មណ្ឌល មាន២៤៥បន្ទប់ មានចំនួន៦ពាន់៧៦នាក់ ស្រី៣ពាន់២៦៧នាក់ ។ ម៉្យាងទៀតវិញ្ញាសារប្រឡង មាន ១០មុខវិជ្ជា គឺ គណិតវិទ្យា ភាសាខ្មែរ គីមីវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា ពលរដ្ឋវិទ្យា ផែនដីវិទ្យា រូបវិទ្យា ជីវៈវិទ្យា និងភាសារបរទេស៕

[ad_2]

Source link