[ad_1]



Views:
1
ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកបានថ្លែងឲ្យដឹងថានៅថ្ងៃនេះកម្ពុជា រកឃើញវិជ្ជមានជំងឹកូវីដ ១៩ចំនួន១៥ករណី ដែល១៥នេះជាករណីនាំចូលហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី«អូមីក្រុង»តែម្តង ។ សម្តេចបានថ្លែនៅក្នុងពិធីទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនអូស្រ្តាលីជូនចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាចំនួន ២,៣៥០,៥៣០ ដូស នៅល្ងាចថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ប៉ុន្មានថ្ងៃរួចមកហើយការឆ្លងនៅសល់បីឬបួនករណីឬប្រាំករណីហើយករណីភាគច្រើនគឺជាករណីនាំចូលយើងស្ទើរតែពុំមានការឆ្លងនៅក្នុងសហគមន៍,ក៏ប៉ុន្តែជាអកុសលជំងឺនេះបានចូលមកដល់ក្នុងប្រទេសរបស់យើងមានចំនួន ៣១ករណីដោយ ឡែកនៅថ្ងៃនេះមានរហូតដល់១៥ករណីតែម្ដង ក្នុង ៣១ ករណីនេះមាន៣ករណីបានជាសះស្បើយ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានយកឱកាសនេះដើម្បីសុំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន,ក៏ប៉ុន្តែក៏មិនត្រូវភ័យស្លន់ស្លោនោះទេ។សម្តេចបន្តថាយើងត្រូវរួមគ្នាដើម្បីទប់ស្កាត់ជាមួយនឹងការឆ្លងនូវមេរោគនេះចូលទៅក្នុងសហគមន៍។នៅលើពិភពលោកនេះមានការឆ្លងជំងឺនេះនៅប្រទេសជាច្រើនរួចមកហើយក៏ប៉ុន្តែជំងឺនេះមិនសាហាវដូចជា “ដែលតា”នោះទេគឺនៅអាចព្យាបាលបាន។ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងប្រទេសរបស់យើងគឺសុទ្ធតែចូលមកតាមច្រក់ព្រលានយន្តហោះទាំងនៅភ្នំពេញទាំងនៅសៀមរាបដូច្នេះយើងកំពុងគ្រប់គ្រងនូវស្ថានការណ៍នេះមិនទាន់ឲ្យចូលទៅក្នុងសហគមន៍នោះទេ ។ សូមបងប្អូនជនរួមជាតិប្រុងប្រយ័ត្នអំពីការឆ្លងកូវីដ ១៩ ចូលទៅក្នុងសហគមន៍ព្រោះ មានមេរោគនេះកម្រិតនៃការចម្លងឆាប់រហ័សលឿនជាង ដែលតា និង អាល់ហ្វា ។
សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា៖សម្តេចក៏បានដោះស្រាយករណីដែលអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថាសិស្សដែលបានកើតកូវីដ១៩ មិនអនុញ្ញាតឲ្យមានការចូលប្រឡង,មានការកែតម្រូវហើយអនុញ្ញាតឲ្យមានការចូលប្រឡងឡើងវិញ។ប៉ុន្តែខ្ញុំស្នើកុំឲ្យវិទ្យាល័យបាក់ទូកដែលមុននេះអ្នកប្រលងនៅមណ្ឌល បាក់ទូកមានការស្លន់ស្លោ,យើងមិនយកសិស្សទាំងពីររូបនេះដែលបានចេញទៅប្រកួតកីឡាដែលមានការចាត់តាំងត្រឹមត្រូវពីក្រសួងអប់រំយុវជននិងកីឡាត្រូវការប្រឡងនៅ វិទ្យាល័យបាក់ទូកមណ្ឌលប្រឡងនោះទេ។ប៉ុន្តែយើងរៀបចំចាត់ចែងឲ្យប្រឡងនៅមន្ទីរពេទ្យតែម្តងដែលមានគ្រូពេទ្យនិងសាស្ត្រាចារ្យរបស់យើងចូលទៅធ្វើការពិនិត្យនៃការប្រឡងនៅទីនោះ,នេះជាព័ត៌មានដែលខ្ញុំសូមផ្ញើជូនចំពោះ បងប្អូនប្រជាពលរដ្ឋរបស់យើងឲ្យបានជ្រាប។
សម្តេចតេជោបន្តថាការកើតឡើងវិញនៃការឆ្លងដែលចាប់ពី ៤ករណី ៥ករណីរហូតឡើងរហូតដល់១៥ករណីនៅថ្ងៃនេះដែលប្រកាសនៅថ្ងៃស្អែកនេះសុទ្ធ តែជាការនៃឆ្លងនាំ ចូលពីក្រៅប្រទេស ហើយជា អូរមីក្រុង ដែលយើងកំពុងតែធ្វើការត្រួតត្រាបានហើយសង្ឃឹមថាអូរមីក្រុងនិងមិនចូលទៅក្នុងសហ គមន៍ដូចដែលតានិងអាល់ហ្វានោះទេ ៕

 


Post navigation

[ad_2]

Source link