[ad_1]
Views:
3
ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅក្នុងឱកាសបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ចលនាយុវជនកម្ពុជា ក ១៥៧ ខេត្តកំពង់ឆ្នាំង និងលើកទិសដៅការងារ ឆ្នាំ ២០២២ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ លោក កែវ សុវណ្ណារ៉ា ប្រធានកិត្តិយស សមាគមចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តកំពង់ឆ្នាំង បានថ្លែងថាៈ ក្រុម ចលនាយុវជនកម្ពុជា ក ១៥៧ គឺជាអ្នកធ្វើការងារមនុស្សធម៌ ជួយរួមចំណែកជាមួយ ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយប្រជាពលរដ្ឋ នៅគ្រប់កាលៈ ទេសៈ ដែលពួកគាត់មានទុក្ខលំបាក និងរងគ្រោះក្នុងមហន្តរាយនានា។
ដូច្នេះដើម្បីរក្សាបាននូវកេរ្តិ៍ឈ្មោះ និងកិត្តិយសដ៏ល្អរបស់ក្រុមចលនាយុវជន ក ១៥៧ ដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស និងជាអ្នកបង្កើត ក្រុមចលនា យុវជនកម្ពុជា ក ១៥៧ នេះឡើងនោះ សមាជិក សមាជិកា និងថ្នាក់ដឹកនាំ គ្រប់សាខា ក្រុង ស្រុក ត្រូវបង្កើតសាមគ្គីភាពផ្ទៃក្នុង គោរពឲ្យបាននូវលក្ខន្តិកៈរបស់ ក្រុមចលនា យុវជនកម្ពុជា ក ១៥ ៧ ដើម្បីឲ្យប្រជាពលរដ្ឋ មានទំនុកចិត្ត មានជំនឿជឿជាក់ ដើម្បីចូលរួមគ្រប់សកម្មភាព មនុស្សធម៌របស់ ក្រុមចលនាយុវជនកម្ពុជា ក១៥៧ ។
លោក កែវ សុវណ្ណារ៉ា បានបន្តថាៈ ប្រធាន និងអនុប្រធានប្រតិបត្តិ គ្រប់សាខាក្រុង ស្រុក ត្រូវបង្កើនសកម្មភាព ជ្រើសរើសសមាជិកថ្មី ដែលមានធនធានល្អ និងរក្សាទុក សមាជិកចាស់ ដែលសកម្មក្នុងការងារ ។
ទន្ទឹមនឹងនេះដែរ ត្រូវខិតខំស្វែងរកប្រភពហិរញ្ញវត្ថុ ដើម្បីចូលរួម ក្នុងការងារមនុស្សធម៌ របស់ក្រុមចលនាយុវជនកម្ពុជា ក ១៥៧ សម្រាប់ឆ្លើយតប ទាន់ពេលវេលា ក្នុងការចុះ ជួយប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ដែលជួបការលំបាក និងជួបគ្រោះថ្នាក់ផ្សេងៗ ។
ទិសដៅ នៅដើមឆ្នាំ២០២២ យើងនឹងសំណូមពរ លោកអភិបាល នៃគណៈអភិបាល ខេត្ត ស្នើសុំឲ្យមន្ត្រីរាជការ អាជ្ញាធរ និងកងកម្លាំងប្រ ដាប់អាវុធ តាមក្រុង ស្រុក ចូលរួមគ្រប់សកម្មភាពរបស់ក្រុមចលនាយុវជនកម្ពុជា ក ១៥៧ ដើម្បីរួមគ្នា ក្នុងការជួយដោះស្រាយ និងឆ្លើយតបជាបន្ទាន់ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក នៅក្នុងឧប្បត្តិហេតុផ្សេងៗ ។
នៅក្នុងពិធីនេះដែរ លោក គូ ដារា ប្រធានប្រតិបត្តិចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាៈ ចលនាយុវជនកម្ពុជា ក ១៥៧ ត្រូវបានលោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្កើតឡើង នៅថ្ងៃទី១៥ ខែកក្កដា ឆ្មាំ២០០៨ ក្នុងពេលក្រុមទាហានឈុតខ្មៅរបស់ថៃ ចូលរំលោភកាន់កាប់ ប្រាសាទព្រះវិហារ ។
ក្នុងឱកាសនោះដែរ ក្រុមចលនាកម្ពុជា ក ១៥៧ ក៏មានភារកិច្ចចូលរួមយ៉ាងសកម្ម គ្រប់ការងារ ក្នុងសង្គម ដើម្បីឆ្លើយតបជាមួយកងទ័ព នៅសមរភូមិមុខ ។ ដោយឡែក ក្រុមចលនាយុវជន ក ១៥៧ សាខាខេត្តកំពង់ឆ្នាំង ត្រូវបានលោក ម៉ឹង ពន្លក ប្រធានប្រតិបត្តិ ចលនាយុវជនកម្ពុជា ក១៥៧ បង្កើតឡើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ។
នៅក្នុងសកម្មភាពការងារ រយៈពេលជិតមួយឆ្នាំនេះ ក្នុងបរិបទប្រទេស មានវិបត្តិជំងឺ កូវីដ១៩ ក្រុមចលនាយុវជន ក ១៥៧ ខេត្តកំពង់ឆ្នាំងនិងសាខាក្រុង ស្រុក ក៏បាន ចូលរួមយ៉ាងសកម្ម ក្នុងការងារមនុស្សធម៌ទូទៅ និងការងារសង្គម នៅគ្រប់មូលដ្ឋាន។
ក្នុងឱកាសនោះ ក៏មានការជួយផ្ដល់អំណោយ ដែលមានស្បៀងអាហារ ម៉ាស អាកុល និងសម្ភារៈនានា ជូនដល់ចាស់ជរា ស្ត្រីមេម៉ាយមានកូនច្រើន កុមារពិការ ជនពិការ ដែលមានការលំបាក ខ្វះខាតជីវភាព និងប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ នៅគ្រប់ក្រុង ស្រុក ចំនួន ១៥ លើក ដោយបានចំណាយថវិកា សរុបចំនួន ២១ លាន និង ៥០០ ដុល្លារ ។
ជាមួយនេះដែរ ក៏បានជួយស្ដារប្រឡាយ ជូនប្រជាពលរដ្ឋ បានប្រវែង ១.៥០០ ម៉ែត្រ ជួយជួសជុលផ្លូវ បានប្រវែង ១៥០ ម៉ែត្រ នៅក្នុងស្រុកកំពង់ត្រឡាច ជួយជួស ជុល និងរៀបចំមណ្ឌលចត្តាឡីស័ក ជូនប្រជាពលរដ្ឋ ដើម្បីមានកន្លែងសម្រាកព្យាបាល ជំងឺកូវីដ១៩ បានសមរម្យ ។
ដោយឡែក ថ្នាក់ដឹកនាំកណ្តាល និងសាខាខេត្តក្រុង ស្រុក កន្លងមក ក៏បានជួយ ឧបត្ថម្ភថវិកា ដល់សមាជិក សមាជិកា របស់ក្រុមចលនាយុវជនកម្ពុជា ក ១៥៧ ដែលមានក្រុមគ្រួសារ មានទុក្ខលំបាក ឬឈឺស្លាប់ ជាដើមផងដែរ ។
សូមបញ្ជាក់ថា នៅចុងបញ្ចប់កម្មវិធីប្រជុំបូកសរុបការងារនេះ ក្រុមចលនាយុវជន កម្ពុជា ក១៥៧ សាខាខេត្តកំពង់ឆ្នាំង ក៏បានរៀបចំពិធីហូបបាយសាមគ្គី ជាមួយគ្នា យ៉ាងសប្បាយរីករាយ បង្កើនចំណងសាមគ្គីភាពរឹងមាំ ដើម្បីរួមគ្នាធ្វើការងារ ឲ្យមាន ប្រសិទ្ធភាពខ្ពស់ ៕/V
Post navigation
[ad_2]
Source link
Leave A Comment