ការសម្លឹងមើលមុខរបស់អ្នករាល់ថ្ងៃអាចដឹងថាអ្នកមានសុខភាពល្អឬអត់ ប្រសិនបើអ្នកឃើញសញ្ញាទាំងនេះនៅលើមុខរបស់អ្នក សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ។

– ស្បែកនិងភ្នែកលឿងបន្តិច

ជម្ងឺខាន់លឿង គឺជាស្ថានភាពមួយដែលបង្ហាញអំពីថ្លើមមិនអាចដំណើរការ កោសិកាឈាមក្រហមដែលខូចបានយ៉ាងមានប្រសិទ្ធភាព។ ជម្ងឺខាន់លឿងអាចបង្ហាញពីស្ថានភាពធ្ងន់ធ្ងរដូចជា ជំងឺរលាកថ្លើម ជំងឺ mononucleosis ឬបញ្ហាជាមួយថ្លើម ថង់ទឹកប្រមាត់ ឬលំពែង ឬការញៀនស្រា។
– បបូរមាត់ពណ៌ស្វាយ

បបូរមាត់របស់មនុស្សដែលមានសុខភាពល្អ ជាធម្មតាមានពណ៌ផ្កាឈូក និងភ្លឺចាំង ប៉ុន្តែប្រសិនបើអ្នករកឃើញថា បបូរមាត់របស់អ្នកស្លេក នោះជាសញ្ញាដែលបង្ហាញឲ្យដឹងថា អ្នកមានបញ្ហាជាមួយនឹងសួត ។ មូលហេតុគឺដោយសារតែនៅពេលដែលសួតដំណើរការមិនបានល្អ វានឹងប៉ះពាល់ដល់ O2 និង CO2 ដែលចរាចរក្នុងរាងកាយ ការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់ ទើបបណ្តាលឲ្យបបូរមាត់ខ្មៅបែបនេះ ។

– ដំបៅ
ប្រសិនបើមានដំបៅនៅជុំវិញបបូរមាត់ ឬមាត់ វាទំនងជាបណ្តាលមកពីវីរុស Herpes ដោយជាធម្មតាពួកវានឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែប្រសិនបើពួកគេកើតឡើងកាន់តែធ្ងន់ធ្ងរ ឬញឹកញាប់ ចូរទៅជួបគ្រូពេទ្យជាបន្ទាន់ ។
– បបូរមាត់ស្ងួត
បបូរមាត់ស្ងួត អាចជាសញ្ញានៃបញ្ហាសុខភាពដូចជា ការខ្វះជាតិទឹកជាដើម ហើយវាក៏អាចជាប្រតិកម្មអាលែហ្សី ឬប្រតិកម្មទៅនឹងថ្នាំផងដែរ។
– កន្ទួលមេអំបៅ
កន្ទួលដែលគ្របថ្ពាល់ទាំងពីររាងដូចមេអំបៅ គឺជាសញ្ញាទូទៅនៃជំងឺលុយពីស ដែលជំងឺនេះបណ្តាលឱ្យប្រព័ន្ធការពាររាងកាយវាយប្រហារជាលិកា និងសរីរាង្គ ។ លើសពីនេះ អ្នកជំងឺអាចមានរោគសញ្ញាផ្សេងទៀត ដូចជាគ្រុនក្តៅ ឈឺចាប់ និងរឹង ហើយម្រាមដៃប្រែពណ៌ស្វាយពេលត្រជាក់ ផងដែរ ។
– ត្របកភ្នែកធ្លាក់ចុះ
សញ្ញានេះអាចលេចឡើងនៅក្នុងភ្នែកទាំងពីរ ដោយស្ថានភាពកាន់តែធ្ងន់ធ្ងរ ប្រសិនបើត្របកភ្នែករារាំងការមើលឃើញ។ ជាធម្មតា ត្របកភ្នែកធ្លាក់ចុះ គឺមិនបង្កគ្រោះថ្នាក់ទេ ប៉ុន្តែវាក៏អាចជាសញ្ញានៃបញ្ហាជាមួយនឹងខួរក្បាល សរសៃប្រសាទ ឬរន្ធភ្នែកផងដែរ។
– ចំណុចពណ៌លឿងនៅលើត្របកភ្នែក
ដុំពកពណ៌លឿងនៅលើ និងជុំវិញត្របកភ្នែក អាចជាសញ្ញានៃហានិភ័យខ្ពស់នៃជំងឺបេះដូង ឬគាំងបេះដូង។
– ច្រមុះក្រហម
ឱសថបុរាណជឿថាច្រមុះ គឺជាច្រកចេញនៃសួត នៅពេលដែលសួតមានបញ្ហា ពិតណាស់ច្រមុះក៏រងផលប៉ះពាល់ផងដែរ។ ប្រសិនបើច្រមុះជារឿយៗបែកញើស និងមានហៀរសំបោរនៅចុងច្រមុះ វាទំនងជាដោយសារតែសួតដកដង្ហើមមិនបានត្រឹមត្រូវ ខ្វះខ្យល់ក្នុងសួត ដោយយកល្អអ្នកគួរតែធ្វើតេស្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
 
អត្ថបទដោយ៖ សុផានីត



Source link