[ad_1]

ភ្នំពេញ ៖ បុរសម្នាក់ប្រដាប់ដោយឈើជ្រុងបានវាយទៅលេីមិត្តភក្តិរួមការងារបណ្តាលឱ្យបែកភ្នែកម្ខាង ដោយសារតែខឹងជនរងគ្រោះមិនយល់ព្រមឌុបម៉ូតូជូនទៅតាមវាយគូទំនាស់ កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅការដ្ឋានសំណង់ តាមផ្លូវបេតុង ក្រុម៤ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយកើតហេតុភ្លាមៗ ដោយសារតែស្ថានភាពរបួសធ្ងន់ ជនរងគ្រោះបានទៅព្យាបាលរបួសនៅមន្ទីរពេទ្យសិន លុះដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះទើបទៅប្តឹងសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យនៅបន្ទប់ជួលលេខ៣៥ ជាន់ទី៣ ផ្លូវបេតុង ក្រុម៥ ភូមិត្រពាំងពោធិ៍ ក្បែរការដ្ឋានសំណង់នោះ ។    ជនដៃដល់មានឈ្មោះ ធី ទូច ហៅវែង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៣៥ ជាន់ទី៣ ផ្លូវបេតុង ក្រុម៥ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបឹងវាល ឃុំត្នោតជ្រំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ម៉ុន ណាឃីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ជាមួយគ្នា ស្នាក់នៅការដ្ឋានសំណង់ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ …

[ad_2]

Source link