[ad_1]



ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់កកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានអំពាវនាវឲ្យ លោក ស ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ពួកគាត់ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គម។ ប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងមូលដ្ឋានពួកគាត់មានល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុក ហើយអំពើចោរកម្ម ក៏កើតមានឡើងគួរឲ្យមានការភ័យខ្លាចផងដែរ ព្រោះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនបានចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនោះទេ​ ជាពិសេសលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក ហែម ដា​រិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បណ្តោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ហើយអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតឡើងពេញបន្ទុកដែលគួរឲ្យមានការភ័យខ្លាច។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅខាងក្រោយសួនកុមា​រ ជិតផ្សារសេនជូរី ផ្លូវ២០០៩ សង្កាត់កកាបទី១ មានបើកល្បែងភ្នាល់បាល់ខុសច្បាប់ដំណើរការយ៉ាងរលូនទាំងថ្ងៃទាំងយប់ដោយសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ មិនចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ទីតាំងល្បែងស៊ីសងខុសច្បាប់នោះនៅមិនឆ្ងាយពីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ប៉ុន្មានទេហើយក៏នៅមិនឆ្ងាយពីសាលាខណ្ឌពោធិ៍សែនជ័យ នោះដែរ ប៉ុន្តែអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងអភិបាលខណ្ឌ បានសម្ងំស្ងាត់ឈឹង។ ជាពិសេ​សលោក ម៉ន វុធី អធិការនគរបាលនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងប្រឈមនឹងការរិះគន់ពីប្រជាពលរដ្ឋថា អសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសង និងបទល្មើសផ្សេងៗដើម្បីពង្រឹងសន្តិសុខសង្គម ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។
ចំណែកប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំព្រៃជីសាក់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២១ មានចោរលួចគាស់យកស្លាកលេខរថយន្តនៅក្នុងបុរី ឌីអររ៉េស៊ីដេន ចំនួន៧គ្រឿង ហើយរថយន្តទាំងនោះម្ចាស់ចតទុកនៅខាងមុខផ្ទះ។ បញ្ហានេះកំពុងធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសន្តិសុខសង្គម ព្រោះនៅក្នុងទឹកដីខណ្ឌពោធិ៍សៃនជ័យ កើតមានល្បែងស៊ីសង និងអំពើចោរកម្មយ៉ាងរាលដាល ហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច មិនសូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ស ថេ​ត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែន អសមត្ថភាពដល់កម្រិតហៅលែងឮទៅហើយ៕
លោក ស ថេ​ត ស្នងការនគរបាលរាជធានីភ្នំពេញ
លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ
លោក ម៉ន វុធី អធិការនគរបាលនគរបាលខណ្ឌពោធិ៍សែនជ័យ




This entry was posted in ព័ត៌មានស៊ើបអង្កេត by មនសិការខ្មែរ. Bookmark the permalink.

[ad_2]

Source link