ខេត្តក្រចេះ ៖ គេសង្កេតឃើញថាការលេងល្បែងបញ្ជល់មាន់និងចាក់អាប៉ោងខុសច្បាប់ ស៉ីសងដាក់លុយមានចាញ់ មានឈ្នះ រហូតដល់អស់លុយ បញ្ចាំរបស់ទ្រព្យ អស់ទ្រព្យរបស់ទាំងនោះ ហើយអាចបង្កហិង្សាក្នុងវង់ល្បែង និងកើតហិង្សាក្នុងគ្រួសារ អាចក្លាយទៅជាចោរលួច ចោរឆក់ បង្កអសន្តិសុខដល់សង្គមជាតិ។ ដោយសារល្បែងទាំងនេះហើយ ធ្វើឲ្យអាជ្ញាធរ សមត្ថកិច្ចឈឺក្បាល និងប្រជាពលរដ្ឋភ័យខ្លាចផងដែរ។ សមត្ថកិច្ចនិងអាជ្ញាធរ គួរចាត់វិធានការ ឲ្យធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់  ទៅលើក្រុមញៀនល្បែងទាំងនេះ មិនត្រូវធ្វើដូចវៃស្មៅបង្អើលពស់ឡើយ ដើម្បីធានាបាននូវ ស្ថេរភាព សុវត្ថិភាព ដល់ពលរដ្ឋ និងសង្គមជាតិ។ ជាក់ស្តែងសមត្ថកិច្ចនគបាលនៃអធិការដ្ឋាននគបាលស្រុកសំបូរ បានសហការគ្នាជាមួយប៉ុស្តិ៍រដ្ឋបាលអូរគ្រៀង បានប្រតិបត្តិការ ឆ្មក់ចុះបង្ក្រាបដល់ទីតាំងល្បែងស៉ីសងបញ្ជល់មាន់ និងអាប៉ោង ខុសច្បាប់មួយកន្លែង កាលពីវេលាម៉ោង១៣៖០០នាទីរសៀល ថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងចម្ការចន្ទី ស្ថិតក្នុងភូមិសាស្ត្រភ្នំខៀវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមរបាយការណ៍បញ្ចាក់របស់អធិការស្រុកសំបូរថា: កំលាំងនគរបាលជំនាញយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសំបូរ  បានសហការជាមួយកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលអូរគ្រៀង។ ដឹកនាំកម្លាំងដោយលោកអធិការរង ទទូលយុត្តិធម៌ស្រុកសំបូរ  បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ …



Source link