[ad_1]
ប្រែសម្រួលៈវាសនា៖ រដ្ឋញូវសោតវេលរបស់អូស្ត្រាលីបានរាយការណ៍អ្នកឆ្លងកូវីដថ្មីចំនួនជាង៦.០០០នាក់កាលពីថ្ងៃចន្ទទី២៧ធ្នូនិងអ្នកជំងឺឆ្លងវីរុសអូមីក្រុងម្នាក់បានស្លាប់។
អ្នកស្លាប់ជាបុរសវ័យខ្ទង់៨០ឆ្នាំ ដែលបានឆ្លងអូមីក្រុងនៅមណ្ឌលថែទាំមនុស្សចាស់មួយនៅក្នុងទីក្រុងស៊ីដនី។គាត់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ពេញលេញតែមានជំងឺប្រចាំកាយ។
រដ្ឋញូវសោតវេល ដែលជារដ្ឋមានប្រជាជនច្រើនបំផុតនៅអូស្ត្រាលី បានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦.៣២៤នាក់កាលពីថ្ងៃចន្ទ ដោយធ្លាក់ចុះ៧០នាក់ពីចំនួនឆ្លងច្រើនបំផុតកាលពីមួយថ្ងៃមុន។ក្នុងរដ្ឋនេះ មានអ្នកជំងឺកូវីដ៥២៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង៥៥នាក់កំពុងសង្គ្រោះបន្ទាន់។
វិធានការទប់ស្កាត់កូវីដថ្មីនៅញូវសោតវេលដែលត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃចន្ទនេះ រួមមានមានការកំហិតទំហំ២ម៉ែត្រការ៉េសំរាប់មនុស្សម្នាក់នៅក្នុងបានិងភោជ្ជនីយដ្ឋាន ព្រមទាំងតំរូវអោយប្រើQR codesពេលចូលទីតាំងនានា។
ក្នុងពេលជាមួយគ្នា រដ្ឋមន្ត្រីសុខាភិបាលបាននិយាយថា រដ្ឋាភិបាលប្រចាំរដ្ឋកំពុងពិចារណាដកបទបញ្ជាអោយគ្រូពេទ្យធ្វើចត្តាឡីស័កក្រោយប៉ះពាល់អ្នកជំងឺកូវីដ១៩ ដោយសារបច្ចុប្បន្នខ្វះបុគ្គលិកវេជ្ជសាស្ត្រ។
រដ្ឋវិចធឺរៀ នៅថ្ងៃចន្ទនេះក៏បានរាយការណ៍អ្នកឆ្លងថ្មី ១.៩៩៩នាក់និងស្លាប់៣នាក់ដោយកូវីដ៕
ប្រជាជនអូស្ត្រាលី តំរង់ជួរចាំធ្វើតេសត្តិ៍រកកូវីដ១៩នៅគ្លីនិចមួយនៅក្រុងស៊ីដនីកាលពីថ្ងៃ២៤ធ្នូ
The post រដ្ឋមានប្រជាជនច្រើនបំផុតរបស់អូស្ត្រាលីមានអ្នកឆ្លងកូវីដ១៩ថ្មីជាង៦ពាន់នាក់និងម្នាក់ស្លាប់ដោយអូមីក្រុង appeared first on Rasmei Kampuchea Daily.
[ad_2]
Source link