[ad_1]

បរទេស៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al Sisi និងប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសៅ បានឈានទៅដល់កិច្ចព្រមព្រៀង ដោយប្តេជ្ញាចិត្តមួយ ក្នុងការចូលរួមដោះស្រាយ បញ្ហានៅលីប៊ី ជាមួយគ្នា។

នៅអំឡុងពេល នៃកិច្ចសន្ទនារវាងគ្នា ប្រធានាធិបតីទាំងពីរ បានធ្វើការលើកឡើង អំពីស្ថានភាពនៅលីប៊ី ដែលក្នុងនោះ លោកប្រធានាធិបតី Sisi បានកំពុងខិតខំ នាំយកកិច្ចប្រឹងប្រែង របស់គ្រប់ភាគី ក្នុងប្រទេសកាន់តែជិតស្និទ្ធគ្នា ដូចនេះវានឹងនាំឲ្យ លីប៊ី អាចឆ្លងកាត់ដំណាក់កាលកែប្រែស្ថានការណ៍ ហើយអនុញ្ញាតិឲ្យពលរដ្ឋលីប៊ី មានសេរីភាព ក្នុងការជ្រើសរើសមេដឹកនាំ របស់ពួកគេដោយខ្លួនឯង។

នៅក្នុងសេចក្តីថ្លែងការណ៍រួមផងដែរ លោកប្រធានាធិបតី Sisi និងលោក Putin ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចខិតខំប្រែងរួមគ្នា ព្រមជាមួយនឹង កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ដើម្បីលីប៊ី និងអាចបញ្ចប់ទៅនៃការជ្រៀតជ្រែក របស់បរទេស នៅក្នុងកិច្ចការងាររបស់ លីប៊ី៕

ប្រែសម្រួល៖ស៊ុនលី

[ad_2]

Source link