Views:
14
ដោយ :ប.ជ័យ / បន្ទាយមានជ័យ: ពលករខ្មែរ៧នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃដើម្បីរកការងារធ្វើ ត្រូវនគរបាលការពារព្រំដែនលេខ៨០៧ ឃាត់ខ្លួន នេះបើតាមលោកវរសេនីយ៍ ឡុង សំណាង មេបញ្ជការនគរបាលការពារព្រំដែនគោកលេខ៨០៧ ឲ្យដឹងកាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ឡុង សំណាង បានបន្តថា: ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ០០ និង ១២ នាទីរំលងអាធាត្រចូលថ្ងៃទី២៤ខែធ្នូ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនអូសាយ របស់វរសេនាតូចលេខ៨០៧ ដឹកនាំដោយ លោកវរសេនីយ៍ទោ ញាន ឡាញ់ មេបញ្ជាការរងទទួលទិសប៉ុស្តិ៍អូសាយ សហការជាមួយ កម្លាំងយោធាសឹករងស្រុកថ្មពួកបានចុះល្បាត ត្រួតពិនិត្យ នៅបន្ទាត់ព្រំដែន កម្ពុជា~ថៃ ក្នុងភូមិសាស្ត្រ រហូតមកដល់ត្រង់ ចំណុចគោលដៅស្តៅ១០០ រួចហើយក៏ប្រទះឃើញ និង ឃាត់ខ្លួន ទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនទៅប្រទេសថៃសរុបចំនួន ០៧នាក់/ ស្រី០៣នាក់និងកុមារីចំនួន០១នាក់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិ បន្ទាយមានរិទ្ឋ ឃុំគោកមៀត ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ។
បន្ទាប់មក កម្លាំងប៉ុស្តិ៍អូរសាយ ក៏បានរៀបចំបញ្ជូនពលករទាំងអស់ ទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀត របស់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីធ្វើការសាកសួរ និងអនុវត្តន៍ទៅតាមនីតិវិធី៕
Post navigation
Leave A Comment