Views:
16
ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ដំណើរការ​នៃ​សម័យ​ប្រឡង​បាក់​ឌុប​នៅ​ខេត្តបន្ទាយមានជ័យ​បានបញ្ចប់​ដោយ​ជោគជ័យ​នា​ល្ងាច​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០២១ ។​នេះ​បើតាម​លោក​ឈួ ប៊ុន​រឿង​ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា​និង​ជា​ប្រធាន គណ​:​មេ​ប្រយោគ​ទូទាំង​ខេត្ត​និង​លោក ឱម សិទ្ធី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​និង​ជា​ប្រធាន​គ​ណេ​:​មេ​ប្រយោគ ទូទាំងប្រទេស​ប្រចាំខេត្ត​ឱ្យដឹង​នា​ល្ងាច​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០២១ ។​

​លោក​ទាំងពីរ​បានបញ្ជាក់​ថា ស្ថានភាព​ទូទៅ​នៅតាម​មណ្ឌល​ប្រឡង​ទាំង​ប្រាំពីរ​មាន​សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ ធ្នាប់​ល្អ​ទាំង​នៅ​ខាងក្នុង និង​ក្រៅ​ជុំវិញ​មណ្ឌល​ប្រឡង ។​
​សូមបញ្ជាក់ថា នៅ​ខេត្តបន្ទាយមានជ័យ​មាន​បេក្ខជន​ក្នុង​បញ្ជី​សរុប ៤.៩៤៧​នាក់ (​ស្រី ២.៦៣៦​នាក់​) ។​លុះដល់ ដំណើរការ​ប្រឡង​មាន​បេក្ខជន​អវត្តមាន​ចំនួន ២៣៥​នាក់​(​ស្រី​៧៦​នាក់​នាក់ ) ។​គណៈមេប្រយោគ​សរុប ៧១៥​នាក់ (​ស្រី ២៤២​នាក់​)​។​មាន​បន្ទប់​ប្រឡង​មាន​ចំនួន​១៩៩​។​
​នៅ​ល្ងាច​ថ្ងៃទី​២៨​ខែធ្នូ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​លី សុវណ្ណ​ណា​រិ​ទ្ធ អភិបាលរង​ខេត្ត លោក​ឈួន ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត ប្រធាន​គណ​:​មេ​ប្រយោគ​ទូទាំង​ខេត្ត និង​លោក​ឱម សិទ្ធី អគ្គនាយករង​អគ្គនាយករង​អប់រំ​និង​ជា​ប្រធាន​គណៈមេប្រយោគ​ទូទាំងប្រទេស​ប្រចាំខេត្ត​តំណាង​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​ប្រគល់​ទទួល​ផ្ញើ​ហឹប​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​នៅ​សាលាខេត្ត​មុន​បញ្ជូនទៅ​មណ្ឌល​កំណែ​នៅ​រាជធានី​ភ្នំពេញ ៕​សរន​


Post navigation
អង្គជំនុំជម្រះ​តុលាការ​កំពូលបដិសេធ​សំណើសុំ​បញ្ជូន​សំណុំរឿង ០០៤ ទៅ​ជំនុំជម្រះ​



Source link