[ad_1]

ខណ្ឌដូនពេញ ៖ បុរសម្នាក់ បើករថយន្ត ម៉ាកតូយ៉ូតាព្រូស លឿនមិនប្រយ័ត្ន បានជ្រុលទៅបុក រថយន្ត ២គ្រឿងទៀត កំពុងធ្វើដំណើរ នៅពីខាងមុខ តែសំណាងល្អ មិនគ្រោះថ្នាក់ ដល់មនុស្ស កាលពីម៉ោង ១០និង២០ នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាម បណ្ដោយផ្លូវ ព្រះនរោត្តម ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកតូយ៉ូតា RAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-5426 និងមួយគ្រឿងទៀត ម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-5657 បើកតាមបណ្តោយផ្លូវ ព្រះនរោត្តម ពីត្បូងមកជើង ដល់ជិត មន្ទីរពេទ្យព្រះអង្គឌួង ស្រាប់តែមានរថយន្ត ម៉ាកតូយ៉ូតាព្រូស ពណ៌ស បានដោះស្លាកចេញ បើកបរស្របទិសគ្នា យ៉ាងលឿន បានជ្រុលទៅបុក ពីក្រោយរថយន្ត ford rander រួចរថយន្ត ford ranger បន្តទៅបុក ពីក្រោយរថយន្ត RAV4 បណ្តាលឲ្យរថយន្តទាំង២ រងការខូចខាត ចំណែករថយន្តបង្ក ខ្ទេចមួយកំណាត់មុខ៕

[ad_2]

Source link