[ad_1]

ពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយអាមេរិក បានឃោសនាបំប៉ោងពីរឿង សិទ្ធិមនុស្ស របស់ប្រទេសចិន យ៉ាងឆ្កួតលីលា ។ ពីការប្រឌិត អ្វីដែលហៅថា សេចក្តីព្រាង ច្បាប់ ពាក់ព័ន្ធនឹងភូមិភាគស៊ីនជាំង ដល់ការតែងតាំងអ្វី ដែលហៅថា “អ្នកសម្របសម្រួល ពិសេសអំពីកិច្ចការ តំបន់ Xizang” ភាគីអាមេរិក បានជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ចិនដោយយក “សិទ្ធិមនុស្ស” ធ្វើជាលេស ដែលបំផ្លាញ សណ្ដាប់ធ្នាប់អន្តរជាតិ និងក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ យ៉ាងធ្ងន់ធ្ងរ ។

ដូចការលើកឡើង នៃរបាយការណ៍ ដែលចេញផ្សាយដោយសមាគមន៍ សិក្សាស្រាវជ្រាវ សិទ្ធិមនុស្សរបស់ចិន កាលពីថ្ងៃទី២៧ខែធ្នូថា ភាគីអាមេរិក ធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ទៅជារឿងនយោបាយយ៉ាងគឃ្លើន ក្នុងវិស័យសិទ្ធិមនុស្សអន្តរជាតិ បានបង្កជាការគំរាមកំហែងយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍកិច្ចការ សិទ្ធិមនុស្សសកល និង បង្កើតជាផលវិបាក ដ៏អាក្រក់ទៀតផង ។

របាយការណ៍ក្រោម ចំណងជើងថា 《ទង្វើធ្វើនយោបាយធូបនីយកម្ម ទៅលើសិទ្ធិមនុស្ស របស់អាមេរិក បានបំផ្លាញ មូលដ្ឋាន អភិបាលកិច្ចដ៏ល្អប្រសើរ នៃសិទ្ធិមនុស្ស》 បានលាតត្រដាងនូវដំណើរ និងមធ្យោបាយរបស់ភាគីអាមេរិក ដែលបានធ្វើនយោបាយធូបនីយកម្ម ទៅលើសិទ្ធិមនុស្ស ។ ពីការចាត់ទុក សិទ្ធិមនុស្ស ជាឧបករណ៍នយោបាយ សម្រាប់វាយបង្ក្រាប សហភាពសូវៀត ដល់ការបង្ខិតបង្ខំ ឱ្យប្រទេសដទៃ អនុវត្តតាមគុណតម្លៃ ខាងសិទ្ធិមនុស្ស របស់ខ្លួននិងវាយបង្ក្រាបប្រទេស ដែលមានរបប នយោបាយខុសគ្នា នឹងខ្លួនឯងបន្ទាប់ពីបញ្ចប់ សង្គ្រាមត្រជាក់ អាមេរិកគឺជា “អ្នកទោស” ដែលតែងតែធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ទៅជារឿងនយោបាយ ។

ការពិតជាក់ស្តែង ជាច្រើនបានបញ្ជាក់ថា សិទ្ធិមនុស្សគ្រាន់ តែជាវត្ថុបិទបាំង អនុត្តរភាពបែបអាមេរិកប៉ុណ្ណោះទេ ហើយក៏ជាដំបងដ៏ធំ និងឧបករណ៍ នយោបាយ សម្រាប់វាយបង្ក្រាប ប្រទេសដទៃទៀត របស់ភាគី អាមេរិកផងដែរ ។ គោលបំណងតែមួយគត់ របស់រដ្ឋាភិបាល អាមេរិក ដែលបានលើកទង់សិទ្ធិមនុស្ស គឺដើម្បីប្រើប្រាស់បញ្ហាសិទ្ធិមនុស្ស ទៅផ្សព្វផ្សាយយុទ្ធសាស្ត្រ សកល របស់ខ្លួន ។សហរដ្ឋអាមេរិក ធ្វើឱ្យបញ្ហាសិទ្ធិ មនុស្សទៅជារឿង នយោបាយយ៉ាងគឃ្លើន បានបំផ្លាញដល់ទស្សនៈសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងនាំមកនូវផល ប៉ះពាល់យ៉ាងខ្លាំងដល់អភិបាលកិច្ចសិទ្ធិ មនុស្សសកល ហើយក៏បានធ្វើឱ្យអនុត្តរភាពបែបអាមេរិក រងការបំផ្លាញផងដែរ ។

ក្នុងកិច្ចប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលធ្វើឡើង នៅឆ្នាំនេះ តំណាងប្រទេសនានា បានរួមគ្នាដាស់តឿនភាគី អាមេរិកឱ្យប្រកាន់ឥរិយាបថ ត្រឹមត្រូវ ចំពោះសភាពការណ៍ អាក្រក់ខាងសិទ្ធិ មនុស្សរបស់ខ្លួន ប្រឆាំងយ៉ាងដាច់ខាត ចំពោះការធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ទៅជារឿងនយោបាយ ក៏ដូចជាប្រឆាំង យ៉ាងដាច់ខាត ចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ។ ប្រការនេះបានបង្ហាញថា អ្នកផងទាំងពួងបានយល់ដឹង កាន់តែជ្រាលជ្រៅថា ការបង្ការនិងទប់ស្កាត់ការធ្វើឱ្យបញ្ហា សិទ្ធិមនុស្ស ទៅជារឿង នយោបាយ ជាការធានា ដ៏សំខាន់ក្នុងការជំរុញ កិច្ចការសិទ្ធិ មនុស្សពិភពលោក ឱ្យវិវឌ្ឍរីកចម្រើន ទៅមុខប្រកប ដោយភាពរឹងមាំ ។

ប្រសិនបើអ្នកនយោបាយ អាមេរិកនៅតែធ្វើតាមតែទំនើង ចិត្ត នោះក៏ដូចការលើកឡើង នៃរបាយការណ៍ថា វានឹងធ្វើឱ្យអនុត្តរភាពអន្តរជាតិ ដែលសហរដ្ឋអាមេរិកខិតខំប្រឹងប្រែង គាំពារនោះរងការបំផ្លាញ ទៅវិញទាំងស្រុង ។

[ad_2]

Source link