[ad_1]
ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផលក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បង្កើតកុងត្រូលជជុះជាច្រើនកន្លែងគាបជម្រិតយកលុយពីពួកគាត់តាមអំពើចិត្ត គ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបក្រុមឈ្មួញអាជីវករបានអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់នូវអំពើពុករលួយរបស់នគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ នេះផង។ ដោយហេតុនេះលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបណ្តោយឲ្យនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ធ្វើអ្វីៗតាមតែអំពើចិត្ត ហើយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនត្រូវរក្សាភាពស្ងៀមស្ងាត់ដោយធ្វើមិនដឹងមិនឮតទៅទៀតនោះទេ។
ប្រភពច្បាស់ការពីក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងទៀតថា តាំងពីមានកុងត្រូលជជុះរបស់នគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តអំពើពុករលួយយ៉ាងអនាធិបតេយ្យនោះ គឺទី១-នៅសង្កាត់វិហារហ្លួង ក្រុងសួង ទី២-នៅភូមិហួចលិច ឃុំក្រែក ស្រុកពញាក្រែក។ ទី៣- នៅឃុំដា ស្រុកមេមត់ ដែលសព្វថ្ងៃពង្រីកទៅជា២កន្លែង គឺនៅគល់ស្ពានជ្រាវ និងនៅច្រកចូលទៅកាន់ប៉ុស្តិ៍ច្រកចាន់មូល ហើយមន្ត្រីនគរបាលសេដ្ឋកិច្ចប្រចាំប៉ុស្តិ៍ជជុះនេះបានប្រព្រឹត្តអំពើពុករលួយយ៉ាងកំរោលតែម្តង។ ក្រុមឈ្មួញ និងអាជីវករបានបញ្ជាក់ទៀតថា ក្រុមមន្ត្រីនគរបាលសេដ្ឋកិច្ច ដែលឈរជើងនៅប៉ុស្តិ៍ជជុះគល់ស្ពានជ្រាវ និងផ្លូវចូលទៅកាន់ច្រកចាន់មូល មានសិទ្ធិអំណាចធំធេងដោយមានរថយន្តប្រដេញគាបជម្រិតយកលុយពីម្ចាស់រថយន្តដឹកកសិផល ដឹកទំនិញយ៉ាងប្រសេចប្រសាចតាមតែអំពើចិត្ត។
បើតាមប្រភពខ្លះទៀតបានបង្ហើបឲ្យដឹងថា ទាល់តែមានការបើកដៃពីលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ទើបកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ អាចបង្កើតកុងត្រូលជជុះជាច្រើនកន្លែង ហើយប្រព្រឹត្តអំពើពុករលួយយ៉ាងអនាធិបតេយ្យនេះបាន។ ឈ្មួញ និងអាជីវករនាំចូលទំនិញពីស្រុកយួន ក៏ដូចជាឈ្មួញ និងអាជីវករនាំចេញកសិផលដឹកជញ្ជូនអុសធ្យូងទៅស្រុកយួនត្រូវបាននគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ តាមកុងត្រូលជជុះជាច្រើនកន្លែងគាបជម្រិតយកលុយតាមតែអំពើចិត្ត។ ហេតុនេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងបណ្តោយឲ្យមន្ត្រីក្រោមឱវាទ បង្កភាពអនាធិបតេយ្យយ៉ាងពេញទំហឹងទៅហើយ៕
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ
លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ
This entry was posted in ព័ត៌មានស៊ើបអង្កេត by មនសិការខ្មែរ. Bookmark the permalink.
[ad_2]
Source link