[ad_1]

ដោយៈ សុវណ្ណ​កុម្ភៈ / ភ្នំពេញៈ សម្រាប់​ថ្ងៃទី​២៥ ធ្នូ នេះ ការប្រកួត​ប្រដាល់សកល ជើងឯក​ជាតិ ឆ្នាំ​២០២១ បានបញ្ចប់​វគ្គ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ដែល​ការ ប្រកួត មាន​ចំនួន ២០ គូ ។​
​ក្នុងចំណោម​គូ ទាំង ២០ មាន ២ គូ ជា​គូ​ប្រដាល់សកល​នារី ដែល​ប្រកួត​គ្នា ក្នុង​ប្រភេទ ទម្ងន់ ៥៧ គីឡូក្រាម ។ សម្រាប់​ប្រភេទ​ប្រដាល់ សកល​នារី​នេះ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ កីឡាការិនី មឿ​ន ស្រី​កា ប្រកួត​ឈ្នះ​កីឡាការិនី ហ៊ុត ស្រី​ណែ​ត នៅ​ទឹក​ទី​១ និង​កីឡាការិនី វី ស្រី​ស្រស់ ឈ្នះ​ពិន្ទុ​កីឡាការិនី សឿន សុខលី ដោយ​ពិន្ទុ​។​
​ស្អែក​នេះ កីឡាការិនី មឿ​ន ស្រី​កា នឹងត្រូវ​ប្រកួត ជាមួយ​កីឡាការិនី វី ស្រី​ស្រស់ ដើម្បី​​ប្រជែង​យក​មេដាយ​​មាស ។​
​សម្រាប់​ទម្ងន់ ៦៧ គីឡូក្រាម អ្នក​ប្រដាល់​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ កីឡាករ ជម្រើសជាតិ វី សុ​ភ័ស ប្រកួត​ឈ្នះ អ្នក​ប្រដាល់ ផល សុភ័ក្ត្រ ដោយ​ពិន្ទុ ក្នុងខណៈ ដែល​អ្នក​ប្រដាល់​អឿង ច័ន្ទ​ល័​ក្ខ​ឈ្នះ​ចាន់ បូ​រិន្ទ​នៅ​ទឹក​ទី​១ ។​វី សុ​ភ័ស និង អៀង ច័ន្ទ​ល័​ក្ខ នឹង​ប្រកួត​គ្នា ដណ្ដើម​មេដាយមាស នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ ស្អែក​នេះ ។​
​សូមបញ្ជាក់ថា ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ មាន​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ចំនួន ២ គូ ៥១ គីឡូក្រាម ២ គូ ៥៤​គីឡូក្រាម ២​គូ ៥៧ គីឡូក្រាម ២​គូ ៦០ គីឡូក្រាម ២​គូ ៦៣,៥០ គីឡូក្រាម ២​គូ ៦៧ គីឡូក្រាម ២​គូ ៧១​គីឡូក្រាម ២​គូ ៧១​គីឡូក្រាម ២​គូ ៧៥​គីឡូក្រាម ២​គូ និង​នារី ៥៧ គីឡូក្រាម ចំនួន​២​គូ ។​
​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​អះ អាង​ថាៈ ប៉ុន្មាន​ថ្ងៃ នៃ​ការប្រកួត​នេះ គឺ​ប្រព្រឹត្តិទៅបាន​យ៉ាង​ល្អ ទោះបី​មាន​កីឡាករ​ខ្លះ រក្សា​ទម្ងន់​មិនបាន​ខ្លះ នៅពេល​ជួប​ជាមួយ អ្នក​ប្រដាល់​ជម្រើសជាតិ គេ​សុំ​មិន​ប្រកួត ក៏ពិតមែន​តែ​អ្វីៗ បាន​ដំណើរការ ទៅបាន​យ៉ាង​រលូន ៕/V​

The post ថ្ងៃនេះ ប្រដាល់សកល​ជើងឯក​ជាតិ ថ្ងៃនេះ ចប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ appeared first on Rasmei Kampuchea Daily.

[ad_2]

Source link