ត្រីជើងពណ៌ផ្កាឈូកឈ្មោះថា Pink Handfish គឺជាត្រីកម្រនិងជិតផុតពូជ បានបង្ហាញខ្លួនជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

ត្រី Pink footfish ឬ Pink Handfish គឺជាត្រីមួយប្រភេទនិងកម្របំផុត វាត្រូវបានគេរកឃើញវាម្ដងទៀតបន្ទាប់ពីបានបាត់ខ្លួនរាប់ទសវត្សរ៍ ត្រីប្រភេទនេះវាអាចប្រើព្រុយរបស់វាដើម្បីដើរបាន និងផ្លាស់ទីនៅលើបាតសមុទ្របាន វាមានពណ៌ផ្កាឈូកដែលមានប្រវែងត្រឹមតែ១០សង់ទីម៉ែត្រ ហើយជាត្រីដែលមានដើមកំណើតនៅ Hobart  នៅលើកោះ Tasmania  នៃប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ។
ត្រីជើងពណ៌ផ្កាឈូកនេះមានរូបរាងគួរឱ្យខ្លាច ហើយវាក៏ត្រីជិតផុតពូជដែរ ប៉ុន្តែវាត្រូវបានគេរកឃើញនៅក្នុងប្រទេសអូស្ត្រាលីម្តងទៀត បន្ទាប់ពីមិនដែលបានឃើញវត្តមានរបស់វាអស់រយៈពេលជាង ២២ ឆ្នាំមកហើយ ដោយអ្នករុករកសត្វសមុទ្របានរកឃើញថាវារស់នៅក្នុងជម្រៅទឹកដ៏ជ្រៅ។ ក្នុងនោះអ្នកវិទ្យាសាស្ត្រក៏បានបង្ហាញទៀតថាត្រីមួយប្រភេទនេះពីមុនត្រូវបានគេចាត់ថ្នាក់ជាត្រីទឹករាក់ ពួកវាច្រើនតែរស់នៅតាមឆ្នេរសមុទ្រដែលមានជម្រក ប៉ុន្តែឥឡូវនេះពួកវាត្រូវចុះទៅជម្រៅនៃសមុទ្រ ១៥០ ម៉ែត្រ ដើម្បីរស់រានមានជីវិតពីការប្រមាញ់របស់មនុស្ស និងការបំពុលផ្សេងៗ។

នេះជាការរកឃើញថ្មីដ៏គួរឱ្យរំភើប និងនៅមានសង្ឃឹមថាត្រីនេះមិនបានផុតពូជទៅណានោះទេ ប៉ុន្តែវានៅតែស្ថិតនៅក្នុងបញ្ជីនៃការផុតពូជនិងគួរឱ្យបារម្ភនៅឡើយ៕

 
 



Source link