[ad_1]
ដោយៈ គង់ហេង/ កំពង់ចាមៈ អាជ្ញាធរខេត្តកំពង់ចាម បានជំរុញឱ្យអាជ្ញាធរឃុំ សង្កាត់បង្កើនការ ផ្តល់សេវារដ្ឋបាលសាធារណៈ របស់រដ្ឋ ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព គឺជៀសវាង ការអួសបន្លាយ ពេលវេលា ដើម្បីលាភសក្ការៈនោះ។
នេះជាថ្លែងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសដែលលោកក្នុងនាមគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិការជាអ្នកចូលរួមសរុបប្រមាណ ៣០០ នាក់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារស្នាក់ការឃុំកោះអណ្តែត ស្រុកស្រីសន្ធរ របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលនានាតម្លៃសរុបប្រមាណជិតប្រាំមួយម៉ឺន ដុល្លារ នៅថ្ងៃអាទិត្យថ្ងៃទី ២៦ ធ្នូនេះ។
លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាមបានថ្លែងថាៈ មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ ជំទប់ទី១ និងស្មៀន សូមបន្តយកចិត្តទុកដាក់ បង្កើននូវគុណភាព ប្រសិទ្ធភាព ការផ្តល់សេវា គឺសេវារបស់រដ្ឋ កុំឱ្យប្រជាពលរដ្ឋត្អូញត្អែរ គឺជាពិសេសមិនត្រូវអូសបន្លាយពេលវេលា នៃការផ្តល់សេវា ដើម្បីចង់លាភសក្ការៈនោះឡើយ។ក្នុងនោះការផ្តល់សេវាដីធ្លីត្រូវបានលើកមកធ្វើដោះស្រាយ ដោយបង្រួញនីតិវិធី។
លោកបានបន្តថាៈ ពីមុនយើងមិនបានដឹងឥឡូវ គឺត្រូវបានប្រជាពលរដ្ឋប្រាប់មកវិញថា ស្នើសុំចុះបញ្ជីដីធ្លីបន្ថែម ឬផ្ទេរកម្មសិទ្ធិ គឺប្រើពេលដល់ បួន ទៅ ប្រាំខែ។ ចំណុចនេះស្នើដល់អាជ្ញាធរឃុំ សង្កាត់ទាំងអស់ជំរុញការផ្តល់សេវាឱ្យបានលឿន គឺជាសេវាមួយប្រកបដោយគុណភាព និងភាពគួរឱ្យទុកចិត្តបាន បើមានបញ្ហាសូមរាយការណ៍ត្រឡប់មកវិញ ពីការផ្តល់សេវាយឺត ដើម្បីឱ្យអាជ្ញាធរខេត្តទទួលយកមកដោះស្រាយ ឬបង្រួញនីតិវិធី គឺដើម្បីផ្តល់ភាពងាយស្រួលទាំងអ្នកទទួលសេវា និងទាំងអ្នកផ្តល់សេវា៕
The post ជំរុញការផ្តល់សេវារដ្ឋបាលឱ្យបានលឿនជៀសវាងអូសបន្លាយដើម្បីលាភសក្ការៈ appeared first on Rasmei Kampuchea Daily.
[ad_2]
Source link
Leave A Comment