[ad_1]

ជោគជ័យមិនមែនជារឿងងាយស្រួលក្នុងការសម្រេចបានទេ ​បើយើងមិនព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលយើងមាន។ ទោះជាយ៉ាងណា  ការខិតខំប្រឹងប្រែងផ្តោតទៅលើអ្វីមួយអស់ពីសមត្ថភាព ទោះលទ្ធផលមិនដូចជាការចង់បាន  ក៏មិនមែនជាមូលហេតុដែលយើងត្រូវបាក់ទឹកចិត្តនិងបោះបង់ចោលនោះទេ  ពីព្រោះការខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃ​​មិនចាំបាច់ជួយអ្នកអោយជោគជ័យទេ។

ប៉ុន្តែប្រសិនបើអ្នកមិនព្យាយាមទេ  អ្នកនឹងបរាជ័យហើយ។ ​ដូច្នោះ ​វិធីល្អបំផុត  គឺត្រូវប្រឈមមុខនិងខ្លួនឯង  ហើយដកឬសគល់នៃបញ្ហាមុននឹងមានឪកាសធ្វើឲអ្នកវង្វេងនៅក្នុងទីងងឹតដោយសួរខ្លួនឯងនូវសំណួរចំនួនបី  ថា «តើខ្ញុំពិតជាព្យាយាមអស់ពីសមត្ថភាពមែនទេ ?សមត្ថភាពរបស់មនុស្ស ​គឺគ្មានទីបញ្ចប់   ដូច្នោះកុំឈប់ព្យាយាម​​កុំបន្តលួងខ្លួនឯងដោយពាក្យថា​ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយ  ជំនួសមកវិញតែងតែសួរថា  តើខ្ញុំអាចធ្វើអ្វីបានដើម្បីទទួលបានលទ្ធផលប្រសើរជាងមុន?ទោះជាយ៉ាងណាក៏ដោយ​ មនុស្សមួយចំនួន  ត្រូវការជំនួយពីអ្នកដទៃ»។

ការដឹងថា ​ពេលណាត្រូវទទួលជំនួយនឹងកន្លែងស្វែករកជំនួយ ​គឺជាកត្តាមូលដ្ឋានសម្រាប់ការរស់រានមានជិវិត  និងសុភមង្គលរបស់មនុស្សម្នាក់ៗ  ។ការប្រើសិទ្ធក្នុងការជួយ  នឹងជួយឲយើងមានភាពទន់ភ្លន់  បន្ធូរបន្ថយសម្ពាធភាពតានតឹងក្នុងជិវិត។ភាពជោគជ័យ​​វាអាស្រ័យទៅលើកត្តាជាច្រើន  គន្លឹះសំខាន់គឺត្រូវដឹងពីរប្រៀបអភ៍យទោសឲខ្លួនឯងជានិច្ច  ហើយបន្តក្រោកឡើងបន្ទាប់ពីជំពប់ដួល​​ព្រោះថ្ងៃស្ងែកព្រះអាទិត្យនៅតែរះ  ​ហើយយើងនៅតែមានឪកាសថ្មីដើម្បីបន្តទៅមុខទៀត​ ៕
 

[ad_2]

Source link