ដើម្បីអបអរបុណ្យណូអែលឆ្នាំនេះ និងចូលរួមបង្កើតភាពរីករាយបន្ថែម ដល់អតិថិជន ស្រាបៀរ កម្ពុជា នឹងមានកម្មវិធីប្រូម៉ូសិនពិសេស ព្រមទាំងការផ្តល់ជូនការកម្សាន្ត ប្លែកអារម្មណ៍ជាមួយនឹងវត្តមាន តារាល្បីៗ ដែលនឹងញុំាងឲ្យការជប់លៀងពេលរាត្រី របស់លោកអ្នកកាន់តែមានអត្ថន័យ នៅយប់ថ្ងៃទី២៥ ខែធ្នូ។

កម្មវិធីនេះ នឹងមាននៅតាមភោជនីយដ្ឋាន បារ៍ និងក្លិបកម្សាន្តនានា នៅទូទាំងប្រទេស។ ចំពោះរាជធានីភ្នំពេញ តារាល្បីៗដូចជា DJ Alex Matt និង Christ Diva នឹងបង្ហាញខ្លួន នៅបារ៍ក្រោមដីដំបូងគេបង្អស់ នៅក្នុងរាជធានីភ្នំពេញ Metropole Underground ដែលមានទីតាំងស្ថិតក្នុងសណ្ឋាគារ ផ្កាយ៥ លំដាប់អន្តរជាតិ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ចាប់ពីម៉ោង៩យប់ ដល់ ម៉ោង១២យប់។

តារាចម្រៀងដ៏ល្បី ម្ចាស់បទក្រមុំបីស្តាយ លោក វុទ្ធា នឹងបង្ហាញខ្លួននៅក្លិប Midnight ចំណែកឯក្រុមចម្រៀង La Cima Cartel វិញក៏នឹងបង្ហាញខ្លួននៅក្លិប Gold Line ផងដែរដើម្បីផ្តល់ជូនការកម្សាន្ត ដល់លោកអ្នក ពីម៉ោង៩យប់ ដល់ ម៉ោង១២យប់។ដូច្នេះ សូមអតិថិជន កុំភ្លេចអញ្ចើញចូលរួមជប់លៀង រាំលេងកម្សាន្ត ស្តាប់ចម្រៀងពិរោះៗ និងអបអរបុណ្យណូអែល ជាមួយស្រាបៀរ កម្ពុជាទាំងអស់គ្នា។

ក្រៅពីទីតាំងខាងលើនេះ លោកអ្នកក៏អាចជាវស្រាបៀរ កម្ពុជាជាមួយប្រម៉ូសិនពិសេស នៅតាមកន្លែងដែលបានកំណត់ផ្សេងទៀតផងដែរ សម្រាប់ការជួបជុំគ្នា ជប់លៀង និងបង្កើតភាពរីករាយ ជាមួយក្រុមគ្រួសារ មិត្តភក្តិឬមនុស្សជាទីស្រលាញ់ ក្នុងឱកាសដ៏ពិសេសនេះ៕ស្រាបៀរ កម្ពុជា រសជាតិទាន់សម័យ។ ពិសាដោយការទទួលខុសត្រូវ។

TAG:ស្រាបៀរ កម្ពុជា

អត្ថបទទាក់ទង

ស្រាបៀរ កម្ពុជា រចនារូប កំពូលតារាបាល់ទាត់​ នៃក្រុម Man City នៅលើកំប៉ុងផ្តល់អារម្មណ៍ ពិសេសអស្ចារ្យ ដល់អ្នកគាំទ្រ នៅកម្ពុជា



Source link