[ad_1]

ខេត្តស្ទឹងត្រែង៖ ដដែលជាដដែលនៅតែគ្មានចំណាត់ការ ខ្យល់នៅតែបក់ ដីនៅតែហុយ អង្គុយជូតទឹកភ្នែក ព្រោះតែមន្ត្រីជំនាញអសមត្ថភាព។ ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមការងារមន្រ្តីជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ដឹកនាំដោយលោកវ៉ា សុខា ដោយមានការចូលរួមពីសង្កាត់រដ្ឋបាលព្រៃឈើថាឡា ប៉ុស្តិ៍រដ្ឋបាលចំការលើ និងក្រុមការពារព្រៃសហគមន៍ឈើទាលប្រើស រួមនឹងអ្នកសារព័ត៌មានយើងផងដែរ បានចុះទៅដល់ទីតាំងដីព្រៃសហគមន៍ឈើទាលប្រើសដែលអ្នកសារព័ត៌មានយើងរាយការណ៍ជូនកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ និងធ្វើការផ្សព្វផ្សាយម្តងហើយនោះ ស្ថិតក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្រោយពីបានពិនិត្យនិងឃើញរូបភាព ឈើដួលរំលំយ៉ាងរដូករណែលគួរឲ្យ សង្វេគបំផុត រួមទាំងមានការអារច្រៀកដឹកជញ្ជូនឈើឡើងរូងផ្លូវយកមកស្តុកទុកក្នុងចម្ការស្វាយចន្ទីមួយកន្លែងដើម្បីទុកលក់ចែកចាយបន្ត តែលោកវ៉ា សុខា មេព្រៃរូបនេះឃើញហើយគ្មានចំណាក់ការអ្វីទាល់តែសោះ។     លោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានត្រឹមនិយាយថា លោកនឹងរាយការណ៍ទៅលើ និងត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ពាក្យពេចន៍បែបនេះអ្នកសារព័ត៌មានយើងបានឮឡើងសង្កៀរត្រចៀកអស់ហើយ រួមទាំងការចេញផ្សាយជាបន្តបន្ទាប់ធ្វើឱ្យអ្នកអាន ប្រជាពលរដ្ឋឃើញហើយស្តាប់ទៅឮតែពាក្យដដែលៗ ធ្វើឱ្យពួកគាត់ផ្ទុះការរិះគន់ទៅលើលោកវ៉ា សុខា ថាគួរឱ្យអស់សំណើចណាស់ ពាក្យនេះឮសូរច្រើនដងហើយ តែនៅពុំទាន់ឃើញមានចំណាត់ការណាមួយឱ្យពិតប្រាកដជាក់លាក់ទៅតាមផ្លូវច្បាប់លើជនប្រព្រឹត្តបទល្មើសដែលកាប់រានទន្ទ្រាន ឈូសឆាយដីព្រៃរបស់រដ្ឋនោះទេ ជាពិសេសដីព្រៃសហគមន៍នេះតែម្ដង ព្រៃឈើនៅសេសសល់ឈរតែមុខ …

[ad_2]

Source link