[ad_1]

តាមធម្មតាក្រដាសរ៉ាម ឬក្រដាសដែលប្រើប្រាស់រួចហើយភាគច្រើនត្រូវបានគេយកមកប្រើប្រាស់សម្រាប់វេចខ្ចប់នំចំណី អាហារ ដូចជានំបុ័ង និងចេកចៀនជាដើម។

បើយោងទៅតាមការបង្ហោះរបស់គេហទំព័រ We Are Pharmacist បានអោយដឹងថា កន្លែងលក់នំបុ័ង មួយកន្លែងបានយកក្រដាសតេស្តជំងឺកូវីដ១៩ មកខ្ចប់នំបុ័ងទៅវិញ ដែលបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនេះផងដែរ សារព័ត៌មាន KBN យើងខ្ញុំ សូមសំណូមពរ ដល់ម្ចាស់ហាងលក់នំប៉័ងនិងអាហារវេចខ្ចប់ដែលប្រើក្រដាស់សម្រាប់ខ្ចប់មួយចំនួន  គួរណាស់តែទិញក្រដាសរ៉ាមថ្មីៗយកមកប្រើវិញ ព្រោះបច្ចុប្បន្ននេះកំពុងមានមេរោគរាតត្បាតច្រើនណាស់ ចឹងវាក៏អាចជាប្រភពចំលងមេរោគមួយផ្នែកផងដែរ៕
ប្រភព: WE ARE PHARMACIST

[ad_2]

Source link