Views:
1
ដោយ៖តារារិទ្ធ/ភំពេញ៖នៅក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក Masahiro Mikami ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ កម្ពុជានៅ​បានជម្រាប់ជូនសម្តេចតេជោថា៖ឆ្នាំ ២០២០ ជាខួប៣០ ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាពរបស់ជប៉ុន,ប្រទេសជប៉ុនសុំគោរពអញ្ជើញលោក ហ៊ុន ម៉ាណែតទៅបំពេញ ទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនហើយជប៉ុនក៏ត្រៀមបញ្ជូននាវាស្វីយការពារជើងទឹកមកចូលចតនៅកម្ពុជាផងដែរ។នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ប្រាប់ អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនៅ ព្រឹកថ្ងៃទី២៨ ខែធ្នូ នៅភូមិគ្រឹះក្រុងតាខ្មៅ ។

លោក អ៊ាង​ សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖នៅក្នុងជំនួបនោះលោក Masahiro Mikami បានគោរព រាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុននៅក្នុងនោះមានវិស័យសុខាភិបាលជប៉ុនបានផ្ដល់វ៉ាក់សាំងអាស្តាហ្សែនីកា៣០​ម៉ឺនដូស បន្ថែមបានមកដល់កម្ពុជារួចហើយ,ជប៉ុននឹងផ្ដល់ជំនួយបន្ថែមទៀតដល់វិស័យសុខាភិបាលកម្ពុជាហើយដែលត្រៀមនឹងចុះហត្ថលេខានៅពេលខាងមុខ។
លោក Masahiro Mikami បានជម្រាបជូនសម្តេចតេជោថាឆ្នាំ ២០២២ គឺជាខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាពរបស់ជប៉ុន (peace keeping operation) ហើយជប៉ុន នឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹករបស់ជប៉ុនមកចុះចតនៅកម្ពុជាហើយក៏នឹងអញ្ជើញលោក ហ៊ុនម៉ាណែតទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ពាក់ព័ន្ធវិស័យកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន លោក Mikami បានជម្រាបជូនសម្ដេចតេជោថាជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ ក្រសួងការបរទេសកម្ពុជានិងសម្ភារៈមួយចំនួនហើយជប៉ុនក៏ត្រៀមធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេសនិងគាំទ្រកម្ពុជាធ្វើយ៉ាងណាជួយឱ្យកម្ពុជាទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។
ជាការឆ្លើយតបសម្តេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនក៏ដូចជាប្រជាជនជប៉ុនដែលបានជួយដល់កម្ពុជាផ្តល់ឲ្យកម្ពុជាជាវ៉ាក់សាំងនិងជំនួយដ៏ទៃទៀតជាបរិក្ខាពេទ្យដើម្បីជួយដល់កម្ពុជាក្នុងការទប់ស្កាត់ប្រឆាំងការរាតត្បាតនៃជម្ងឺ covid-19 ។ សម្ដេចតេជោបានថ្លែងអំណរគុណផងដែរចំពោះការផ្ដល់ជារថយន្ត,ការផ្ដល់ជាសម្ភារៈ ក៏ដូចជាកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជាទទួលបានជោគជ័យក្នុងការដឹកនាំជាប្រធានអាស៊ាននៅពេលខាងមុខ ។ ចំពោះការអញ្ជើញលោក ហ៊ុន ម៉ាណែតទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុននិងការចូលចតនាវាស្វ័យការពារជើងទឹករបស់ជប៉ុននៅកម្ពុជា, សម្ដេចតេជោបានស្វាគមន៍និងមានប្រសាសន៍ថានៅក្នុងខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាព​របស់ជប៉ុន នៅឆ្នាំ២០២២ខាងមុខនេះយើងគួរណាប្រែក្លាយការប្រារព្ធខួបនេះឱ្យទៅជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ ៕


Post navigation
ឯកអគ្គរដ្ឋទូត​ឡាវ​ចប់​អាណត្តិៈ កម្ពុជា បាន​ផ្តល់ជំនួយ ១៣ លាន​ដុល្លារ ម៉ាស វ៉ាក់សាំង និង​សម្ភារៈ​បរិក្ខារ​ពេទ្យ ដល់​ប្រទេស​ឡាវ ទោះបី​កម្ពុជា មាន​តម្រូវការ និង​ភាពចាំបាច់ នៅក្នុង​ការប្រយុទ្ធ ប្រឆាំង​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក្តី​



Source link