ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ នៃដំណើរការ​សំណេរ មានសកម្មភាពឆែកប្រមូលសំណៅឯកសារ  ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗ ពីបេក្ខជន ក្នុងដំណើរការវិញ្ញាសាសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២៧ ធ្នូ​​ ២០២១ ដោយគណៈកម្មការអនុរក្ស មន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ។ នៅម៉ោងប្រមាណ ៦ព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ បន្ទប់ប្រឡង ៤,៦១៦បន្ទប់ នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្តទូទាំងប្រទេស បានបើកទ្វារស្វាគមន៍បេក្ខជនទាំងជាង ១១ម៉ឺននាក់។ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ជាទីដែលរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន អញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាប្រឡង។ ក្នុងឆ្នាំសិក្សា ២០២០-២០២១ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ ដោយឡែកមណ្ឌលសំណេរមានចំនួនសរុប ២០៤ មណ្ឌលត្រូវជា ៤ ៦១៦ បន្ទប់។ ការប្រឡងបាក់ឌុបមានរយៈពេល២ថ្ងៃ …



Source link